វិមានក្រឹមឡាំងថា មិនមានពន្លឺសន្តិភាពដើម្បីបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែននោះទេ!

វិមានក្រឹមឡាំង កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនមើលទៅមិនមានការរីកចម្រើន នៃដំណើរការសន្តិភាព ជុំវិញសង្គ្រាមនៅអ៊ុយក្រែននោះឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន ។
ចំពេលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុង Anadyr ភាគខាងកើតបំផុតរបស់រុស្ស៊ី ក្នុងតំបន់ Chukotka ថា “វានៅតែមិនមានអ្វីលើដំណើរ ការសន្តិភាពណាមួយឡើយ”។

លោក Peskov បានធ្វើអត្ថាធិប្បាយលើការពិភាក្សាជុំវិញរូបមន្តសន្តិភាពដែលស្នើឡើងដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដោយនិយាយថា “ដំណើរការពិបាកខ្លាំងណាស់” កំពុងបន្តក្នុងរឿងនេះ។

លោក Peskov និយាយ​បន្ថែម​ទៀត “ប្រទេសខ្លះកំពុងពិភាក្សាអំពីរូបមន្តសន្តិភាពមួយចំនួន ដោយគ្មានការចូលរួមពីរុស្ស៊ី។
ដំណើរ​ការ​ដ៏​ចម្លែក​មួយ ប៉ុន្តែ​មិន​មាន​អ្វី​ផ្សេង​ទៀត​នោះ​ទេ ពោល​គឺ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ក្នុង​ផែនការ​នេះ​ទេ” ។

គួររំលឹកថា រូបមន្តរបស់លោក Zelenskyy ដែលមានលក្ខខណ្ឌចំនួន 10 ត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំកំពូល G-20 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ 2022 ដោយជំហានចុងក្រោយរបស់វាគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។
វាក៏ផ្តោតលើបញ្ហាដូចជាសុវត្ថិភាពនុយក្លេអ៊ែរ និងសន្តិសុខស្បៀងអាហារ និងថាមពល៕

Leave a Reply

Your email address will not be published. Required fields are marked *