យ៉ាងហោចណាស់មនុស្ស8នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទទី៨ខែកញ្ញា។
ប្រភពពីសារព័ត៌មានAnadolu Agency។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តលោក Abdul Malik Osama បាននិយាយកាលពីថ្ងៃអង្គារថា ការបំផ្ទុះដ៏សាហាវនេះបានកើតឡើងនៅក្នុងផ្ទះមួយក្នុងស្រុក Balablok នៃខេត្ត Farah ដោយបន្ថែមថាជនរងគ្រោះរួមមានប្តីប្រពន្ធ និងកូនប្រាំមួយនាក់។
ទោះជាយ៉ាងណា អាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ៕