Breaking៖ កងទ័ពជើងទឹកថៃ ប្រកាសត្រៀមបង្កើនវិធានការ ប្រសិនបើកម្ពុជា មិនអនុវត្តកិច្ចព្រមព្រៀងRBC!

ថ្ងៃទី១៦ ខែកញ្ញា កងទ័ពជើងទឹកថៃបានប្រកាសថា ខ្លួនកំពុងត្រៀមពង្រឹងវិធានការនៅតំបន់ព្រំដែន។

ប្រសិនបើកម្ពុជា មិនអើពើនឹងកិច្ចព្រមព្រៀងរួម RBC ដែលទាមទារឱ្យរុះរើសំណង់ និងបំពេញប្រឡាយ នៅតំបន់ជម្លោះចំនួនបី ក្នុងឃុំចេក ស្រុកចំការត្រា ខេត្តត្រាត។
ប្រភពពីសារព័ត៌មានKhaosod។

ឧត្តមនាវីឯក Parach Rattanaichaiyapan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ បានបញ្ជាក់ថា ការបង្កើតមូលដ្ឋានប្រតិបត្តិការ និងសំណង់របស់ពលរដ្ឋកម្ពុជា នៅតំបន់នេះ គឺជាការរំលោភលើអធិបតេយ្យភាពរបស់ថៃ។
លោកបន្តថា ទោះបីជាថៃ បានផ្ញើលិខិតតវ៉ាច្រើនដងក៏ដោយ ក៏ភាគីកម្ពុជាមិនទាន់ដកខ្លួន ចេញឬរុះរើសំណង់នោះឡើយ។

តំបន់ជម្លោះនេះ ត្រូវបានថៃ ទាមទារតាម MOU ឆ្នាំ១៩៤៣ ហើយជាងមួយទសវត្សរ៍មកហើយ កងកម្លាំងកម្ពុជាបានកាន់កាប់ និងប្រើប្រាស់ដីសម្រាប់សំណង់ និងកសិកម្ម។
ការតវ៉ាបន្តបន្ទាប់របស់ បញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី និងត្រាត (CTBDC) បានបង្ហាញពីការមិនពេញចិត្ត និងបានចូលរួមបញ្ចេញកងកម្លាំងដើម្បីរុញច្រានកងកម្លាំងកម្ពុជា។

ក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនភូមិភាគថៃ–កម្ពុជា (RBC) ថ្មីៗនេះ បញ្ហានេះត្រូវបានលើកឡើងម្តងទៀត។
ទោះជាយ៉ាងណា ភាគីកម្ពុជា មិនទាន់អនុវត្តការរុះរើសំណង់ និងការបំពេញប្រឡាយនោះឡើយ។

កងទ័ពជើងទឹកថៃបញ្ជាក់ថា បច្ចុប្បន្នកំពុងតាមដានសកម្មភាពរបស់កម្ពុជា និងរៀបចំវិធានការបន្ថែម ប្រសិនបើមិនទទួលបានកិច្ចសហប្រតិបត្តិការពេញលេញតាម RBC៕

Leave a Reply

Your email address will not be published. Required fields are marked *