Breaking៖ ដំរីព្រៃ វាយប្រហារអ្នកភូមិក្នុងចម្ការកៅស៊ូ ខេត្ត Chachoengsaoរបស់ប្រទេសថៃ បណ្តាលឲ្យរបួសម្នាក់!

នៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ2025 មានហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើងនៅក្នុងចម្ការកៅស៊ូក្បែរព្រំដែនភូមិ Ban Thung Hiang និង Moo 19 Klong Ban Na Hin ស្រុក Sanam Chai Khet ខេត្ត Chachoengsao របស់ប្រទេសថៃដោយដំរីព្រៃមួយក្បាលបានវាយប្រហារអ្នកភូមិក្នុងពេលយប់។
ប្រភពពីសារព័ត៌មាន Khaosod។

អ្នករងគ្រោះមានឈ្មោះ ស៊ុត ផានុំ ប្រុស អាយុ 47 ឆ្នាំ មានទីលំនៅភូមិ 15 ឃុំថាក្រថាន។ គាត់ត្រូវបានដំរីវាយ និងជាន់ឈ្លី បណ្តាលឲ្យមានស្នាមជាំ និងរបួសធ្ងន់នៅលើដងខ្លួន ស្មាខាងឆ្វេង និងដើមទ្រូង ដែលធ្វើឲ្យពិបាកដកដង្ហើម។

បន្ទាប់ពីទទួលរបាយការណ៍ពីមេភូមិ លោក Saptawee Kulsaree ប្រធានរដ្ឋបាលឃុំថាក្រថាន (SAO) បានសម្របសម្រួលជាមួយក្រុមសង្គ្រោះ និងអ្នកស្ម័គ្រចិត្តក្នុងតំបន់ ប្រញាប់ទៅកន្លែងកើតហេតុ ដើម្បីផ្តល់ជំនួយជាបឋម។ ក្រុមសង្គ្រោះបានយកអ្នករងគ្រោះចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់ ដោយសារភ័យខ្លាចថាដំរីអាចត្រឡប់មកវិញ។ បុរសរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sanam Chai Khet សម្រាប់ការព្យាបាលបន្ត។

លោក Saptawee បានព្រមានប្រជាពលរដ្ឋក្នុងតំបន់ថា ថ្មីៗនេះគេបានរកឃើញផ្លូវដំរីព្រៃនៅតំបន់ Khlong Phawa ហើយសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ច។ មេភូមិ និងក្រុមការពារសហគមន៍ក៏បានបន្តតាមដាន និងពង្រឹងការពារ ដើម្បីការពារការកើតមានហេតុការណ៍ដូចនេះម្តងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *