ទឹកជំនន់ចេញពីទន្លេម៉ែចាំ បានចាប់ផ្តើមហូរហៀរនៅព្រឹកទី២៣.០៩.២០២៥ ដែលមានប្រជាជននៅស្រុកមែចាំ ខេត្តឈៀងម៉ៃ រងផលប៉ះពាល់និងត្រូវជម្លៀស។
ប្រភពពីkhaosod។
ទឹកជំនន់បានជះឥទ្ធិពល ដល់លំនៅដ្ឋានជាច្រើន ដូចជាការិយាល័យរាជការ សាលារៀន និងតំបន់ពាណិជ្ជកម្មដែលបង្កើតជាមជ្ឈមណ្ឌលសេដ្ឋកិច្ចស្រុក។ តំបន់កសិកម្ម នៅទីរួមស្រុកថាផា និងផ្នែកខាងជាងខឿង ក៏ត្រូវបានលិចទឹកដែរ បណ្តាលឱ្យប្រជាកសិករក្នុងស្រុកខូចខាតយ៉ាងខ្លាំង។
បច្ចុប្បន្ន អាជ្ញាធរថៃ កំពុងជម្លៀសពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព៕