Update៖ អ៊ីរ៉ង់ រឹបអូសនាវាដឹកប្រេងអាមេរិកនៅសមុទ្រអូម៉ង់​ តាមអំណាចតុលាការ!

កងទ័ពជើងទឹកអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ពីការរឹបអូសនាវាដឹកប្រេងរបស់អាមេរិកនៅសមុទ្រអូម៉ង់។

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កងនាវាចររបស់កងទ័ពបាននិយាយថា ការរឹបអូសនាវាអាមេរិកគឺ “ផ្អែកលើដីការបស់តុលាការ” ។

សេចក្តីថ្លែងការណ៍បាននិយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់បានចូលទៅគ្រប់គ្រងនាវាដឹកប្រេងមួយឈ្មោះថា Saint Nicholas នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានដីកាពីតុលាការ និងការបញ្ជាក់ពីអង្គការកំពង់ផែ និងដែនសមុទ្រអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា កប៉ាល់ដែលពីមុនត្រូវបានគេស្គាល់ថា Suez Rajan «បានលួចដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់កាលពីឆ្នាំមុន ដោយបន្ថែមថា ប្រេងអ៊ីរ៉ង់បន្ទាប់មកត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែអាមេរិក និងប្រគល់ឱ្យសហរដ្ឋអាមេរិក។

ប្រភពដដែលបានបញ្ជាក់ថា នាវាដឹកប្រេង San Nicholas ត្រូវបានរឹបអូសដោយកងទ័ពជើងទឹកអ៊ីរ៉ង់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលវាកំពុងដឹកប្រេងនៅក្នុងច្រកសមុទ្រអូម៉ង់។ កងទ័ពជើងទឹកបាននិយាយថា កប៉ាល់ដឹកប្រេងដែលរឹបអូសបាននេះ កំពុងត្រូវបានផ្ទេរទៅកាន់កំពង់ផែអ៊ីរ៉ង់ ដើម្បីប្រគល់បន្តទៅអាជ្ញាធរតុលាការកាត់ក្តី៕

Leave a Reply

Your email address will not be published. Required fields are marked *