Breaking៖ លោក Volker Turk ថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្ម និងដីកាចាប់ខ្លួនលើចៅក្រម និងព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)!

កាលពីថ្ងៃ26 ខែកញ្ញា ឆ្នាំ2025 ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN OHCHR) លោក Volker Turk បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្ម និងដីកាចាប់ខ្លួនលើចៅក្រម និងព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយហៅថា វា ជា “រឿងគួរឱ្យស្ញប់ស្ញែង” និង “មិនអាចទទួលយកបានទាំងស្រុង”។
ប្រភពពីសារព័ត៌មាន Anadolu។

លោក Turk បាននិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងបរទេសថា ការដាក់ទណ្ឌកម្មបែបនេះពិតជាធ្វើឱ្យខូចប្រព័ន្ធអន្តរជាតិ និងរំខានដល់សិទ្ធិឯករាជ្យរបស់តុលាការ។ ពាក្យសម្ដីរបស់គាត់ត្រូវបានបញ្ចេញបន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើ ICC ដោយសារតុលាការនេះកំពុងស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល។

សហរដ្ឋអាមេរិកបានដាក់វិធានការទណ្ឌកម្មលើព្រះរាជអាជ្ញា និងចៅក្រមជាច្រើនរួចមកហើយ។ ការរំពឹងថានឹងផ្ដល់ទណ្ឌកម្មផ្ទាល់ទៅលើតុលាការ ICC ទាំងមូល ត្រូវបានចាត់ទុកថា ជាការកើនឡើងដ៏គួរឲ្យកត់សម្គាល់ និងអាចរារាំងប្រតិបត្តិការប្រចាំថ្ងៃរបស់តុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *