រត់ជាន់គ្នានៅឯបាតុកម្មនយោបាយមួយនៅភាគខាងត្បូងប្រទេសឥណ្ឌាកាលពីយប់ថ្ងៃសៅរ៍ទី២៧ខែកញ្ញា បានសម្លាប់មនុស្សយ៉ាងហោចណាស់ 36 នាក់ក្នុងនោះមានកុមារ 8 នាក់ផងដែរ។
ប្រភពពីសារព័ត៌មានReuters។
ឧបទ្ទវហេតុនេះបានកើតឡើងដោយសារការរត់ជាន់គ្នាក្នុងអំឡុងពេលដង្ហែគណបក្សនយោបាយក្នុងតំបន់ Tamilaga Vettri Kazhagam ក្នុងទីក្រុង Karur រដ្ឋ Tamil Nadu ។
មនុស្សជាង 45 នាក់កំពុងស្ថិតក្រោមការព្យាបាល នេះបើយោងតាមរដ្ឋមន្ត្រីសុខាភិបាលរដ្ឋ Ma Subramanian បានរាយការណ៍ថា Press Trust of India ។
នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បាននិយាយថា ឧប្បត្តិហេតុអកុសលក្នុងអំឡុងពេលបាតុកម្មនយោបាយ” គឺ គួរឱ្យសោកស្តាយយ៉ាងខ្លាំង៕