ខឹងចាក់ធុងបាស់លឺៗ បុរសម្នាក់ប្រើអាវុធទៅគំរាមអ្នកផឹកស៊ី ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

(បាត់ដំបង)៖ កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានបញ្ជូនជនសង័្សយឈ្មោះសា ម្លិះ ភេទប្រុស អាយុ៤៣ឆ្នាំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបងទៅស្នងការដ្ឋានដើម្បីអនុវត្តតាមផ្លូវច្បាប់ ។
ក្រោយសមត្ថកិច្ចទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ បេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណី គំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ០០នាទី នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយជនសង័្សយខាងលើបានប្រើប្រាស់អាវុធនេះគម្រាមដល់ជីវិតរបស់គាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
ដើម្បីធ្វើការសាកសួរ ហើយពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថា គេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជុង់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ។

សម្ភារៈដកហូត៖ -កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដែលមានលេខ IC380 ចំនួន០១ ។
-គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់ ។
មួកសុវត្ថិភាព ចំនួន០១។
-ទូរស័ព្ទម៉ាកអូប៉ូ ពណ៌មាសចំនួន០១គ្រឿង ។
ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ចំនួន០១ ។
ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ17-3550 មិនស្គាល់សេរីនិងឆ្នាំ ចំនួន០១គ្រឿង។

សូមបញ្ជាក់ថា អាវុធប្រភេទ IC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរស័ព្ទដៃសេរីទំនើប ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេលុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាវាជាអាវុធ អាចបាញ់ប្រហារបាន។

បច្ចុប្បន្នៈជនសង័្សយនិងវត្ថុតាង រៀបចំបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *