Breaking៖ បាក់រលំអគារសាលាអ៊ីស្លាមនៅប្រទេសឥណ្ឌូនេស៊ី ស្លាប់ម្នាក់និងរបួសជិត៨០នាក់!

ក្រុមជួយសង្គ្រោះ នៅប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកមនុស្ស ៣៨នាក់ដែលត្រូវបានសង្ស័យថា ជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីអគារសាលាបង្រៀនសាសនាអ៊ីស្លាមមួយ បានដួលរលំនៅទីក្រុង Sidoarjo ខេត្ត East Java កាលពីថ្ងៃចន្ទទី២៩ខែកញ្ញា។

ប្រភពពីសារព័ត៌មានCNA។

ឧប្បត្តិហេតុនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមានអ្នករបួសជិត ៨០នាក់ ខណៈដែលមនុស្សរាប់សិបនាក់កំពុងអធិស្ឋាននៅពេលរសៀល។
តាមការបញ្ជាក់ពី ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) មានអ្នកចូលរួមជាង ១០០នាក់ត្រូវបានជម្លៀសចេញភ្លាមៗ។

អ្នកនាំពាក្យរបស់ BNPB លោក Abdul Muhari បាននិយាយថា៖ “អគារបានដួលរលំភ្លាមៗ ហើយសម្ភារៈសំណង់ធ្ងន់ៗបាន ធ្លាក់លើសិស្ស និងកម្មករ។”
ក្រុមជួយសង្គ្រោះកំពុងប្រើគ្រឿងចក្រឈូសឆាយ និង ឧបករណ៍ធុនធ្ងន់ផ្សេងៗ ដើម្បីរុះរើកម្ទេចថ្ម និងស្វែងរក អ្នកនៅរស់ អ្នករបួសជិត ៨០នាក់ត្រូវបានដឹកទៅមន្ទីរពេទ្យ ក្នុងតំបន់។

អាជ្ញាធរនិយាយថា អគារសាលា Al Khoziny ដែលកំពុង ស្ថិតនៅក្នុងដំណាក់កាលសាងសង់មិនទាន់រួចរាល់ បានបង្ហាញ ពីភាពមិនស្ថិតស្ថេរ មុនពេលដួលរលំ។
ក្រុមសង្គ្រោះបានបន្តប្រតិបត្តិការសង្គ្រោះជាបន្ទាន់ ដោយ កំពុងប្រឈមនឹងកម្ទេចថ្មដ៏ធំ និងស្ថានភាពស្មុគស្មាញ នៅកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *