Breaking៖ កងទ័ពជើងទឹកអ៊ីស្រាអែល ស្ទាក់ចាប់នាវាជំនួយFlotilla Sumud ដែលកំពុងធ្វើដំណើរទៅកាន់តំបន់Gaza!

កងទ័ពជើងទឹកអ៊ីស្រាអែល បានចាប់នាវាចំនួនមួយនៃកងនាវាជំនួយ Global Sumud Flotilla (GSF) កាលពីថ្ងៃពុធទី១ខែតុលា ខណៈពេលដែលកំពុងខិតជិតតំបន់ Gaza។
ប្រភពពីសារព័ត៌មានRoyaNews។

ក្រសួងការបរទេសអ៊ីស្រាអែលអះអាងថា អ្នកដំណើរទាំងអស់រួមទាំងសកម្មជនបរិស្ថានស៊ុយអែត Greta Thunberg មានសុវត្ថិភាព ហើយកំពុងត្រូវបានផ្ទេរទៅកាន់កំពង់ផែអ៊ីស្រាអែល។វីដេអូដែលបានបង្ហោះលើបណ្តាញសង្គម X បង្ហាញពី Thunberg កំពុងប្រមូលរបស់របរផ្ទាល់ខ្លួន ក្នុងពេលដែលត្រូវបានហ៊ុំព័ទ្ធដោយទាហានប្រដាប់អាវុធ។ ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយថាកប៉ាល់ជាច្រើនត្រូវបានបញ្ឈប់ ហើយអ្នកដំណើរត្រូវបាន ផ្ទេរទៅកំពង់ផែ។

ទោះជាយ៉ាងណា GSF បានអះអាងថា ពួកគេបានបាត់បង់ ការផ្សាយផ្ទាល់ និងទំនាក់ទំនងជាមួយនាវាជាច្រើន។ ពួកគេ ហៅសកម្មភាពនេះថា ការវាយប្រហារខុសច្បាប់ប្រឆាំងនឹង មនុស្សធម៌” ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ទាមទារការដោះលែងភ្លាមៗ៕

Leave a Reply

Your email address will not be published. Required fields are marked *