ក្រុមឆ្វេងនៃសភាអឺរ៉ុប (The Left) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើកងនាវាជំនួយ Global Sumud Flotilla កាលពីល្ងាចថ្ងៃពុធទី១ខែតុលា។ ក្រុមនេះបានរិះគន់យ៉ាងខ្លាំងចំពោះសហភាពអឺរ៉ុប (EU) ដែលមានសកម្មភាពខ្សោយក្នុងការទប់ស្កាត់អ៊ីស្រាអែល នៅពេលដែលការប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាកំពុងបន្តឡើង។
ប្រភពពីសារព័ត៌មានAnadolu ។
The Left បានអំពាវនាវឱ្យដោះលែងភ្លាមៗចំពោះអ្នកដែលត្រូវបានអ៊ីស្រាអែលចាប់ខ្លួន រួមទាំងសមាជិកសភា Rima Hassan និង Emma Fourreau ព្រមទាំងតំណាងនយោបាយជាតិ និងមូលដ្ឋាន។ ដោយបន្ថែមថា ពួកគេមិនទាន់ទទួលបានព័ត៌មានណាមួយអំពីទីតាំង និងសុវត្ថិភាពរបស់អ្នកទាំងនោះ បន្ទាប់ពីការផ្សាយផ្ទាល់របស់ Flotilla ត្រូវបានកាត់ផ្តាច់។
ក្រុមឆ្វេងបានប្រកាសថា ភាពក្លាហានរបស់ស្ម័គ្រចិត្តលើ យន្តហោះ និងកងនាវាជំនួយ គឺផ្ទុយស្រឡះនឹង “ភាពអសកម្ម និងភាពកំសាក” របស់ Ursula von der Leyen និង គណៈកម្មាធិការអឺរ៉ុប។ ពួកគេបានចោទប្រកាន់ថា អង្គភាពអឺរ៉ុប បានចំណាយពេលជិត ២៣ ខែ ដើម្បីស្នើឱ្យដាក់ទណ្ឌកម្ម ប្រឆាំងអ៊ីស្រាអែល ដោយមិនពិភាក្សាអំពីដីកាចាប់ខ្លួននាយក រដ្ឋមន្ត្រី Benjamin Netanyahu ឬបទបញ្ជារបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC)៕