អង្គការសហប្រជាជាតិ នៅថ្ងៃទី០៤ តុលា ឆ្នាំ២០២៥ បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៤ម៉ឺននាក់ នៅហ្គាហ្សា បានរងរបួស ដោយវេជ្ជបណ្ឌិតលែងមានអ្វី ដែលត្រូវព្យាបាលនិងសង្គ្រោះពួកគាត់។
ប្រភពពីAl Jazeera ។
ជាមួយគ្នានោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ជាបន្ទាន់ ។
បន្ទាប់ពីក្រុមហាម៉ាស់ បានបង្ហាញការគាំទ្រក្នុងការដោះលែងចំណាប់ខ្មាំង និងចូលរួមក្នុងផែនការបទឈប់បាញ់ ដែលរដ្ឋាភិបាលអាមេរិកបានស្នើ។
ក្នុងសារមួយដែលបង្ហោះ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រ លោក Trump បានសរសេរថា៖ អ៊ីស្រាអែលត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកនៅហ្គាហ្សាជាបន្ទាន់ ដើម្បីយើងអាចយកចំណាប់ខ្មាំងចេញដោយសុវត្ថិភាព និងឆាប់រហ័ស៕