នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងទ័ពជើងទឹកអ៊ីស្រាអែលបានវាយប្រហារនាវាចំនួនបីនៃសម្ព័ន្ធ Freedom Flotilla Coalition (FFC) នៅក្នុងដែនទឹកអន្តរជាតិ ប្រហែល ១២០ ម៉ាយល៍ (២២២ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រហ្គាហ្សា ទោះជានាវាទាំងនេះមានគោលបំណងដឹកជំនួយមនុស្សធម៌ទៅកាន់ប្រជាជនប៉ាឡេស្ទីនក៏ដោយ។
ប្រភពពីសារព័ត៌មានAnadolu។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយលើបណ្តាញសង្គម X (Twitter ចាស់) គណៈកម្មាធិការអន្តរជាតិបានបញ្ជាក់ថា នាវា Gaza Sunbird, Alaa Al-Najjar និង Anas Al Sharif ត្រូវបានវាយប្រហារ និងស្ទាក់ចាប់ដោយខុសច្បាប់ ដោយកងទ័ពអ៊ីស្រាអែល នៅម៉ោង ៤:៣៤ ព្រឹក ប្រហែល ២២០ គីឡូម៉ែត្រពីឆ្នេរហ្គាហ្សា។
ក្រុមនេះបានបន្ថែមថា វីដេអូបង្ហាញពីពេលវេលានៃ ការវាយប្រហារលើទូក Sunbird បានបង្ហាញឱ្យឃើញ ទាហានអ៊ីស្រាអែលប្រើអាវុធវាយបំផ្លាញកាមេរ៉ា ដើម្បី លាក់បាំងអំពើនេះ។
ការផ្សាយផ្ទាល់លើប៉ុស្តិ៍ YouTube របស់សម្ព័ន្ធបានបង្ហាញ ទាហានអ៊ីស្រាអែលច្រើននាក់កំពុងជិះឡើងលើនាវា Sunbird មុនពេលការផ្សាយត្រូវបានផ្តាច់ភ្លាមៗ។ ក្រោយមក គេបានបង្ហាញថា កងទ័ពអ៊ីស្រាអែលកំពុង បង្វែរផ្លូវនាវានិងព្យាយាមគ្រប់គ្រងសកម្មជននៅលើទូក។
គណៈកម្មាធិការបាននិយាយថា អ៊ីស្រាអែលមិនមាន យុត្តាធិការណ៍ស្របច្បាប់លើដែនទឹកអន្តរជាតិឡើយ ហើយថាការវាយប្រហារនេះជាអំពើរំលោភច្បាប់សមុទ្រអន្តរជាតិ៕