Breaking៖ ករណីនាំជនជាតិថៃ​ ឆ្លងដែន​ចូល​មកកម្ពុជា​ដោយខុសច្បាប់​ក្រសួងលុបឈ្មោះ​ប៉ូលីសព្រំដែនម្នាក់ ខណៈប៉ូលីស៤នាក់ទៀតត្រូវផ្អាកការងារ!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានចេញប្រកាសចំនួនពីរដាច់ដោយឡែកពីគ្នា
ទី១. ប្រកាសលុបឋានន្តរស័ក្តិនិងបណ្តេញចេញពីក្របខ័ណ្ឌចំពោះលោក សុខ សំអុល​ ហៅតុង​ មេបញ្ជាការរងវរ:សេនាតូចការពារព្រំដែនគោក៨៩១​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។
ទី២. ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនិងផ្អាកប្រាក់ខែចំពោះមន្រ្តីនគរបាលចំនួន៤រូបនៃស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីច្បាប់។

ទាក់ទិននិងការបណ្តេញចេញពីក្របខ័ណ្ឌនិងផ្អាកពីការងារនេះដែល កាលពីយប់ថ្ងៃទី​៨​ ខែ​ តុលា​ ឆ្នាំ​២០២៥​ ទាហាន​កងពល​លេខ​៥១​ និងកងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដឹកនាំ​បញ្ជា​ដោយលោកឧត្ដមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​៥​ បានឃាត់ខ្លួន​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចំនួន​ ៦នាក់​ ពាក់​ព័ន្ធ​បទល្មើស​នាំ​ជនជាតិថៃ​ឆ្លង​ដែន​មកកម្ពុជាដោយខុសច្បាប់នៅ​ចំណុច​ ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរល្ហុង​៕

Leave a Reply

Your email address will not be published. Required fields are marked *