Breaking៖ អ៊ីស្រាអែល វាយប្រហារលើភាគខាងត្បូងរបស់ប្រទេសលីបង់ ស្លាប់ម្នាក់! 

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធទី២១ខែតុលា នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើខេត្ត Nabatieh ភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។
ប្រភពពីសារព័ត៌មានReuters។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បាននិយាយថា កាំជ្រួចរបស់អ៊ីស្រាអែលបានវាយប្រហារលើរថយន្តមួយគ្រឿងក្នុងទីក្រុង Ain Qana នៃតំបន់ Iqlim Al-Tuffah ដោយបានសម្លាប់អ្នកបើកបរ។
យ៉ាងណាមិញមិនមានព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងអត្តសញ្ញាណជនរងគ្រោះនោះទេ។
ជាមួយគ្នានោះ ក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *