Breaking៖ លិចទូកមួយគ្រឿងនៅឆ្នេរសមុទ្ររបស់ប្រទេសទួរគី ស្លាប់១៤នាក់! 

មន្ត្រីតួកគីបាននិយាយថា ទូកកៅស៊ូមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ចំនួន ១៨ នាក់បានលិចនៅក្នុងសមុទ្រ Aegean នៅឯនាយឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសតួកគីកាលពីថ្ងៃសុក្រទី២៤ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់។

ប្រភពពីសារព័ត៌មានAP។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអភិបាលខេត្តបានបញ្ជាក់ថា បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់ដែលបានរួចជីវិត ហើយបានហែលទឹកមកដល់ដីគោក បានរាយការណ៍ពីគ្រោះមហន្តរាយនេះ។ បុរសរូបនោះបានប្រាប់អាជ្ញាធរថា មានមនុស្សសរុប ១៨នាក់នៅលើទូក មុនពេលវាលិច។ ក្រុមជួយសង្គ្រោះក៏បានរកឃើញអ្នករស់រានមានជីវិតម្នាក់ទៀត និងបានរកឃើញសាកសពចំនួន ១៤នាក់ផងដែរ។

គួរបញ្ជាក់ថា សមុទ្រអេជិន (Aegean Sea) គឺជាផ្លូវឆ្លងកាត់ដ៏ញឹកញាប់មួយសម្រាប់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលព្យាយាមធ្វើដំណើរពីតំបន់អាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ចូលទៅកាន់ទ្វីបអឺរ៉ុប ជាពិសេសចេញពីប្រទេសតួកគី ដែលកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់លាននាក់មកពីប្រទេសស៊ីរី អ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *