លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល រួមនិងប្រតិភូថៃ នៅល្ងាចទី២៥.១០.២០២៥។
បានចេញដំណើរពីអាកាសយានដ្ឋានដនមឿង (យោធាទី២ ស្លាបទី៦) នៅទីក្រុងបាងកក ហោះទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។
គណៈប្រតិភូ គ្រោងនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពួរ នៅម៉ោង ៩:៣០ នាទីយប់ ម៉ោងក្នុងស្រុក (មុនប្រទេសថៃ១ម៉ោង) ដែលពួកគេនឹងត្រូវស្វាគមន៍ យ៉ាងកក់ក្តៅដោយលោក Datuk Seri Mohamed Khaled Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី។
ថ្ងៃទី២៩ ខែតុលា នាយករដ្ឋមន្ត្រី អានុទីន នឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងពិធីប្រគល់ពានរង្វាន់អាស៊ាន និងការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទទួលស្គាល់ទីម័រឡេស្តេ ជាសមាជិកអាស៊ានពេញសិទ្ធិ។
ក្នុងឱកាសនេះ លោកនឹងសម្តែងការអបអរសាទរ និងបញ្ជាក់ជាថ្មីពីតួនាទីរបស់ប្រទេសថៃ រួមជាមួយសមាជិកអាស៊ាន ក្នុងការលើកកម្ពស់ការបង្រួបបង្រួម សន្តិសុខ និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។
លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រី គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald J. Trump ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។
បន្ទាប់មក លោកនឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើ សេចក្តីប្រកាសសន្តិភាពរួមថៃ.កម្ពុជា។
ដែលបង្ហាញអំពីជំហានសម្រាប់ការគ្រប់គ្រងព្រំដែនថៃ-កម្ពុជា និងជំរុញសន្តិភាពរវាងប្រទេសទាំងពីរ។
ពិធីនេះនឹងធ្វើសក្ខីភាពដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ពិតប្រាកដរបស់ថៃ ក្នុងការឈានដល់ដំណើរការសន្តិភាពថៃ-កម្ពុជា៕