ក្រុមមន្ត្រីបាននិយាយថា យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់កាំជ្រួចដែលក្រុម Houthis បាញ់សំដៅមកលើនាវា របស់អាមេរិក។
ទីបញ្ជាការកណ្តាល អាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់កាំជ្រួចប្រឆាំងនាវា បន្ទាប់ពីវាត្រូវបានបាញ់ចេញពីតំបន់ឆ្នេរ Hodeida គ្រប់គ្រងដោយក្រុម Houthi នៃប្រទេសយេម៉ែន ឆ្ពោះទៅកាន់ USS Laboon ក្នុងសមុទ្រក្រហម។
ការវាយប្រហារនេះ គឺជាលើកទីមួយដែលត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីថ្ងៃសុក្របានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាស និងកាំជ្រួចធ្វើដំណើរលើប្រទេសយេម៉ែន ។
ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ Houthi លើការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម។
គួរជម្រាបថា ក្រុម Houthis បានធ្វើការវាយប្រហារម្តងហើយម្តងទៀតលើកប៉ាល់ដឹកទំនិញ ដែលក្រុមនេះនិយាយថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងការបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីនក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅហ្គាហ្សា។
យ៉ាងហោចណាស់មាននាវាចំនួន 26 គ្រឿងត្រូវបានវាយប្រហារដោយក្រុម Houthis ចាប់តាំងពីពួកគេបានរឹបអូសយកនាវា Galaxy Leader ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលកាលពីខែវិច្ឆិកា៕