(ភ្នំពេញ)៖ ក្រសួងការពារជាតិ សម្រេចលុបឈ្មោះ មេបញ្ជាការរង ២រូបចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។
នាយទាហាន ២រូបដែលត្រូវបណ្តេញចេញពីក្របខណ្ឌរួមមាន
ទី១/ វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រ កងទព័ជើងទឹក។
ទី២/ វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕