Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៤,២៨៥នាក់ និងរបួស៦១,១៥៤នាក់!

ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់ ២៤,២៨៥នាក់ហើយ។
ដោយសារការប្រយុទ្ធគ្នា រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលតំបន់ Gaza បានអះអាងថាទៀតថា មនុស្សសរុបចំនួន ៦១,១៥៤នាក់ បានទទួលរងរបួសផងដែរ។
នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ អំលុងសង្រ្គាមរបស់អ៊ីស្រាអែល ដែលកំពុងបន្តអូសបន្លាយ អស់រយៈពេលលើស១០០ថ្ងៃហើយ។

យោងតាមប្រភពដដែល មានជនជាតិប៉ាឡេស្ទីនសរុប ១៥៨នាក់ស្លាប់ និង៣២០នាក់រងរបួស នៅក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។

សង្រ្គាមនៅ Gaza បានចាប់ផ្តើមដំបូង នៅពេលដែលក្រុមហាម៉ាស បានបើកការឆ្មក់វាយលុកទ្រង់ទ្រាយធំ មិនធ្លាប់មានលើ​ភាគខាងត្បូងអ៊ីស្រាអែលមុន ជាហេតុបង្កឱ្យមានមនុស្សស្លាប់១,១៤០នាក់ ភាគច្រើនជាជនស៊ីវិល។
ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានចាប់​មនុស្សប្រហែល២៥០នាក់ យកទៅតំបន់ Gaza នាពេលនោះ ដើម្បីធ្វើជាចំណាប់ខ្មាំងផងដែរ។

បើតាមអ៊ីស្រាអែល ចំណាប់ខ្មាំង១៣២នាក់ បន្តស្ថិតក្នុង Gaza នៅឡើយ រួមបញ្ចូលទាំងចំណាប់ខ្មាំង យ៉ាងហោច២៥នាក់ ដែលបានស្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *