ប៉ាគីស្ថាន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងកោះហៅ ឯកអគ្គរដ្ឋទូតខ្លួនប្រចាំនៅអ៊ីរ៉ង់ និងផ្អាករាល់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនេះ ។
ដើម្បីប្រឆាំងនឹងការវាយប្រហារតាមអាកាសឆ្លងព្រំដែនដ៏សាហាវ មួយយប់ដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់។
ចំណាត់ការដែលមិនធ្លាប់មានពីមុនមកដោយទីក្រុងអ៊ីស្លាម៉ាបាដ បានកើតឡើងបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានអះអាងថា “ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ។
ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមប៉ារ៉ាយោធាកាលពីយប់ថ្ងៃអង្គារ បានបំផ្លាញមូលដ្ឋានដែលគេចោទប្រកាន់របស់ក្រុមសកម្មប្រយុទ្ធប្រឆាំងអ៊ីរ៉ង់ Jaish al-Adl ឬកងទ័ពយុត្តិធម៌ នៅព្រំដែនប៉ាគីស្ថានខេត្ត Baluchistan។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mumtaz Zahra Baloch បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិកាលពីថ្ងៃពុធថា “ប៉ាគីស្ថានរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងទង្វើខុសច្បាប់នេះ”។
លោកស្រីបាននិយាយថា ការទម្លាក់គ្រាប់បែកបានសម្លាប់ “កុមារស្លូតត្រង់” ពីរនាក់ និងរបួសជនស៊ីវិលប៉ាគីស្ថានជាច្រើននាក់ផ្សេងទៀត ។
ដោយបានបន្ថែមថា ទីក្រុងអ៊ីស្លាម៉ាបាដ បានប្រាប់រដ្ឋាភិបាលក្នុងទីក្រុងតេអេរ៉ង់ថា ការវាយប្រហារនេះគឺជាការបំពានអធិបតេយ្យភាពរបស់ប្រទេសប៉ាគីស្ថាន និងជាការបំពានច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ការវាយប្រហារប្រឆាំងនឹងគោលដៅដែលសង្ស័យថាជាភេរវករនៅក្នុងប្រទេសប៉ាគីស្ថានបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីចាំផ្ទះប៉ាគីស្ថានលោក Anwaar-ul-Haq Kakar បានជួបជាមួយ Amir-Abdollahian នៅខាងក្រៅវេទិកានៅទីក្រុង Davos ៕