ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំង នឹងប្រគល់ជូនអ៊ុយក្រែននូវកាំជ្រួច Cruise រយៈចម្ងាយឆ្ងាយប្រហែល ៤០គ្រាប់ SCALP ។
ក៏ដូចជាគ្រាប់បែករាប់រយគ្រាប់ នៅពេលដែលទីក្រុង Kyiv ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Macron បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានថា អាទិភាពរបស់អឺរ៉ុបគួរតែ មិនឱ្យរុស្ស៊ីឈ្នះ ទេ។
ដោយប្រកាសថា លោកនឹងធ្វើទស្សនកិច្ចថ្មីទៅកាន់រដ្ឋធានីអ៊ុយក្រែនក្នុងខែកុម្ភៈ។ លោកបានបន្ថែមទៀតថា ការអនុញ្ញាតឱ្យរុស្ស៊ីឈ្នះមានន័យថា ទទួលយកការមិនគោរពច្បាប់អន្តរជាតិ។
ប្រធានាធិបតីបារាំងរូបនេះបាននិយាយទៀតថា ប្រទេសបារាំងកំពុងធ្វើការលើការអនុម័តកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីថ្មីមួយជាមួយអ៊ុយក្រែន ដែលស្រដៀងទៅនឹងកិច្ចព្រមព្រៀង។
ដែលបានព្រមព្រៀងគ្នារវាងទីក្រុងគៀវ និងទីក្រុងឡុងដ៍ ដែលនឹងត្រូវប្រកាស ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅក្នុងខែកុម្ភៈ។
គួរបញ្ជាក់ថា មីស៊ីល Cruise SCALP គឺមានសមត្ថភាពវាយប្រហារគោលដៅឆ្ងាយៗទៅកាន់ភាគខាងកើតដែលកាន់កាប់ដោយរុស្សី និងនៅពីក្រោយជួរមុខដែលនៅជាប់គាំងអស់រយៈពេលជាច្រើនខែ។
ក្រុមអ្នកវិភាគបាននិយាយថា លោកខាងលិចត្រូវតែបន្ត ហើយថែមទាំងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ប្រសិនបើខ្លួនចង់រារាំងប្រទេសរុស្ស៊ី ពីការទទួលបានអំណាចលើនៅក្នុងជម្លោះជិតពីរឆ្នាំមកនេះ៕