លុបឈ្មោះមន្ត្រីពន្ធនាគារ៥នាក់ ចេញពីក្របខ័ណ្ឌ មូលហេតុប្រើប្រាស់គ្រឿងញៀន!

(ភ្នំពេញ)៖ តាមសំណើអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស សុំលុបឈ្មោះមន្ត្រីពន្ធនាគារ ចំនួន៥រូប ចំណុះឱ្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។
ដោយមូលហេតុ«ប្រើប្រាស់សារធាតុញៀន»។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា សម្រេចបណ្តេញមន្ត្រីទាំង៥រូបចេញពីក្របខ័ណ្ឌ ដែលមានឈ្មោះ១-វរអត្ថានុរក្សថ្នាក់លេខ២ លោកផុនវណ្ណៈ ជាអនុប្រធានការិយាល័យសន្តិសុខពន្ធនាគរ នៃមណ្ឌលអប់រំកែប្រែទី១។
២-វរអត្តានុរក្សថ្នាក់លេខ៣ លោក ហូសុជាតិ អត្តលេខ០៣៥១ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១។
៣-អគ្គានុរក្សថ្នាក់លេខ៣ លោក គន់ ដារ៉ា អនុរក្សថ្នាក់លេខ២។
៤-លោក កេងស៊ីធុន អត្តលេខ២០០៤ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល។
៥- អនុរក្សថ្នាក់លេខ៣ លោកនូវ សិរីរ័ត្ន អត្តលេខ៣០៦៣ មន្ត្រីពន្ធនាភាគខេត្តបន្ទាយមានជ័យ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិលនិង មន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងសាម៉ីខ្លួនដូចមានឈ្មោះក្នុងប្រការខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *