ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ខែមករា អគ្គិសនី នឹងរអាក់រអួល ក្នុងខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា EDC បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា។
ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមករាឆ្នាំ២០២៤ នៅតំបន់មួយចំនួនតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក្តៅ។ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ចៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន។
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *