Update៖ រុស្ស៊ីជំរុញ​ឱ្យ ក្រុម​ហាម៉ាស​ដោះលែង ចំណាប់ខ្មាំងទាំងអស់!

ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានជំរុញឱ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងរបស់ខ្លួន ទាំងអស់។
ដោយទីក្រុងមូស្គូ និយាយថា ស្ថានភាពមនុស្សធម៌ នៅហ្គាហ្សាបានឈានដល់កម្រិត”មហន្តរាយ”។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា អ្នកការទូតរុស្ស៊ី លោក Mikhail Bogdanov «បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះលែងជនស៊ីវិល ដែលត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា»។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់គាត់​ ជាមួយសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Musa Abu Marzouk។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា«ក្នុងអំឡុងពេលសន្ទនា ការផ្តោតសំខាន់គឺទៅលើការប្រឈមមុខគ្នាដែលកំពុងបន្តនៅក្នុងតំបន់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបបានឈានដល់សមាមាត្រមហន្តរាយ»។

របាយការណ៍បានបន្តថា«ភាគីរុស្ស៊ីសង្កត់ធ្ងន់ លើតម្រូវការសម្រាប់ការដោះលែងជនស៊ីវិលយ៉ាងឆាប់រហ័ស។
ដែលត្រូវបានចាប់ខ្លួន ដោយក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងការវាយឆ្មក់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រួមទាំងពលរដ្ឋរុស្ស៊ីបីនាក់ផងដែរ»៕

Leave a Reply

Your email address will not be published. Required fields are marked *