Update៖ លោក ព្រំ សាន ចូលបំភ្លឺនៅចំពោះមុខតំណាងអយ្យការ នារសៀលថ្ងៃទី១៤ វិច្ឆិកានេះ!

(ភ្នំពេញ)៖ លោក ព្រំ សាន ចាងហ្វាងសារព័ត៌មាន«សាន្ត ព្រំ.San Prum» កំពុងមានវត្តមានចូលបំភ្លឺ នៅសាលាដំបូង រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤.១១.២០២៣.!។
ក្រោយរងបណ្ដឹងពីបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News ដែលបានប្ដឹងលោក ព្រំ សាន ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
-នេះបើយោងតាម ការបញ្ជាក់ពីលោក ប៉ូ ចាន់នី សហការី របស់សារព័ត៌មាន«សាន្ត ព្រំ.San Prum»។

សូមរម្លឹកថា លោក ព្រំ សាន ចាងហ្វាងសារព័ត៌មាន«សាន្ត ព្រំ.San Prum» នៅផ្ទះលេខ០៩ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មុនឈានដល់ការប្ដឹងផ្ដល់ជាបន្តបន្ទាប់បែបនេះ ដើមហេតុដំបូង បុគ្គល ផែង វណ្ណៈ បាននិយាយ”ប្រមាថ មាក់ងាយមកលើបងប្អូនអ្នកសារព័ត៌មាន ម្ដងហើយម្ដងទៀត”។
ជាហេតុនាំឱ្យបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស មានប្រតិកម្មខ្លាំងក្លា ឆ្លើយតបវិញយ៉ាងផុសផុល…!។

ក្នុងនោះលោក ព្រំ សាន ក៏បានបង្ហោះរិៈគន់ទៅលើបុគ្គល ផែង វណ្ណៈ វិញផងដែរ.!។
ប៉ុន្តែត្រូវបុគ្គល ផែង វណ្ណៈ ថតទុកនិងប្រមូលឯកសារភស្តុតាង ដើម្បីប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ស្របពេលដែលលោក ប៉ូ ចាន់នី «ហៅស្អែកស្លាប់ស្អែកស្លាប់»ក៏រងនូវបណ្ដឹងពីបុគ្គល ផែង វណ្ណៈ ដូចគ្នានៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល។

ជុំវិញករណីនេះដើមចមដំបូង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានReply គណនីTelegram លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន»ដោយនិយាយប្រមាថថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ។

លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ ថន រួមនិងអ្នកសារព័ត៌មាន មួយចំនួនទៀត បានទៅចុះផ្សាយតាមការបកស្រាយរបស់គូភាគីទំនាស់..!។
បែរជាបុគ្គល ផែង វណ្ណៈ ប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News មកជេរប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។

បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News ដោយនិយាយប្រមាថតិះដៀលថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត ។
ដោយថែមទាំងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ស្របពេលដែលបងប្អូនអ្នកសារព័ត៌មាន ទៅផ្សាយបកស្រាយភាគីទំនាស់ លើចិញ្ចើមផ្លូវ»។

បន្ថែមពីនេះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក ចាន់ ថន ដោយសរសេរបញ្ជាក់ថា នេះគឺជាពួកអាកាសែត”រហេមរហាម”ពួកអាកាសែតខ្ចប់មមីសមាន់ថែមទៀត។

មិនតែប៉ុណ្ណោះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានធ្វើការប្រមាថ និងគំរាម ដោយមានបញ្ជាមកកាន់លោក ចាន់ ថន ថែមទៀត..!។

ក្រោយរងការប្រមាថដដែលៗបែបនេះនៅថ្ងៃទី២៧.០៩.២០២៣ អ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។

ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។
ក្នុងនោះបុគ្គល ផែង វណ្ណៈ ក៏បានចេញលិខិតសូមទោស ដើម្បីបញ្ចប់រឿងប្ដឹងផ្ដល់នៅក្រសួងព័ត៌មាន។

យ៉ាងណាបទល្មើសដែលបុគ្គល ផែង វណ្ណៈ បានប្រព្រឹត្ត”បរិហារកេរ្តិ៍ ជេរប្រមាថតិះដៀល និងញុះញង់ឱ្យមានការរើសអើង គំរាមកំហែងដោយមានបញ្ជា”។
គឺបងប្អូនអ្នកសារព័ត៌មាន នឹងប្ដឹងទៅស្ថាប័នតុលាការ ក្នុងពេលឆាប់ៗខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *