Update៖ ចំនួន​អ្នក​ស្លាប់​ដោយសារ ឆេះ​អគារ​នៅប្រទេសចិន បានកើនដល់៣៩​នាក់ហើយ!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះអគារនៅភាគខាងកើតប្រទេសចិន បានកើនឡើងដល់39នាក់ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ បានបញ្ចប់កាលពីល្ងាចថ្ងៃពុធ។

សារព័ត៌មាន Xinhua ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល 3 រសៀលម៉ោងក្នុងស្រុក(0700GMT)នៅហាងតាមដងផ្លូវក្នុងទីក្រុង Xinyu ក្នុងខេត្ត Jiangxi ។

ភ្លាមៗនោះ ក្រុមពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីអគ្គិភ័យបានចាប់ផ្តើម និងចាប់ផ្តើមធ្វើការពន្លត់ភ្លើង។

យ៉ាងណាមិញ មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម រួម​ទាំង​មូល​ហេតុ​ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​នោះ​ទេ។

គួរជម្រាបថា នេះ​ជា​ឧបទ្ទវហេតុ​អគ្គីភ័យ​លើក​ទី​ពីរ​នៅ​ប្រទេស​ចិន ដែល​មាន​មនុស្ស​ស្លាប់​និង​របួស​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ មនុស្ស​យ៉ាង​ហោច​ណាស់ ១៣​នាក់​បាន​ស្លាប់​នៅ​ពេល​មាន​អគ្គីភ័យ​ឆាបឆេះ​ក្នុង​អន្តេវាសិកដ្ឋាន​សាលា​មួយ​ក្នុង​ខេត្ត Henan ភាគ​កណ្តាល។​

ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃពុធក៏បានជំរុញឱ្យមានការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើតឡើងវិញនៃគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារជីវិតមនុស្ស ទ្រព្យសម្បត្តិ និងស្ថិរភាពសង្គមឱ្យកាន់តែប្រសើរឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *