ឧទ្ធម្ភាគចក្រយោធា អាមេរិកមួយគ្រឿង បានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ។
អំឡុងពេលបេសកកម្មហ្វឹកហ្វឺន បណ្តាលឲ្យសមាជិកនាវិកទាំង ៥ នាក់ស្លាប់បាត់បង់ជីវិត។
នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក។
ទីបញ្ជាការអឺរ៉ុបរបស់យោធាបាននិយាយថា ឧទ្ធម្ភាគចក្រ UH-60 បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មចាក់ប្រេងតាមអាកាស ដែលជាផ្នែកមួយនៃការហ្វឹកហ្វឺនយោធា។
គួរជម្រាបថា សមាជិកសេវាកម្មទាំងប្រាំពួកគេទាំងអស់ គឺជាផ្នែកមួយនៃកងវរសេនាធំអាកាសចរណ៍ប្រតិបត្តិការពិសេសទី 160 របស់កងទ័ពដែលមានមូលដ្ឋាននៅ Fort Campbell រដ្ឋ Kentucky ។
ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់លម្អិតបន្ថែមពីឧបទ្ទវហេតុនេះ នៅឡើយទេ៕