ធ្លាក់ឧទ្ធម្ភាគចក្រ​១គ្រឿង ពេលកំពុងហ្វឹកហ្វឺន បណ្ដាលឱ្យស្លាប់ទាហានអាមេរិក៥នាក់!

ឧទ្ធម្ភាគចក្រ​យោធា អាមេរិក​មួយគ្រឿង បាន​ធ្លា​ក់នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត ។
អំឡុងពេល​បេសកកម្ម​ហ្វឹកហ្វឺន បណ្តាល​ឲ្យ​សមាជិក​នាវិក​ទាំង ៥ នាក់​ស្លាប់បាត់​បង់ជីវិត​។
នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​អាមេរិក​។​

ទីបញ្ជាការអឺរ៉ុបរបស់យោធាបាននិយាយថា ឧទ្ធម្ភាគចក្រ UH-60 បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មចាក់ប្រេងតាមអាកាស ដែលជាផ្នែកមួយនៃការហ្វឹកហ្វឺនយោធា។

គួរជម្រាបថា សមាជិកសេវាកម្មទាំងប្រាំពួកគេទាំងអស់ គឺជាផ្នែកមួយនៃកងវរសេនាធំអាកាសចរណ៍ប្រតិបត្តិការពិសេសទី 160 របស់កងទ័ពដែលមានមូលដ្ឋាននៅ Fort Campbell រដ្ឋ Kentucky ។

ទោះជាយ៉ាងណា នៅមិនទាន់មាន​ការបញ្ជា​ក់ល​ម្អិ​ត​បន្ថែម​ពី​ឧបទ្ទវ​ហេតុនេះ នៅឡើយ​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version