កាលពីថ្ងៃអាទិត្យ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានរៀបចំពិធីជប់លៀង ឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅផ្ទះរបស់គាត់សម្រាប់អាហារពេលល្ងាច ។
លោកបានជំរុញឱ្យលោក Austin មានការប្រុងប្រយ័ត្នចំពោះការវាយប្រហារណាមួយ របស់កូរ៉េខាងជើង រួមទាំងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល “ស្រដៀងនឹងយុទ្ធសាស្ត្របែបហាម៉ាស” ។
ចាប់តាំងពីក្រុមហាម៉ាស់ បានបើកការវាយប្រហារ ឆ្លងព្រំដែនយ៉ាងព្រៃផ្សៃលើអ៊ីស្រាអែល កាលពីថ្ងៃទី 7 ខែតុលា ។
អ្នកនយោបាយកូរ៉េខាងត្បូង និងប្រមុខការពារជាតិបានអំពាវនាវឱ្យ មានការប្រៀបធៀប និងអ្វីដែលក្រុងព្យុងយ៉ាងអាចនឹងធ្វើចំពោះកូរ៉េខាងត្បូង ដូចគ្នា។
កាលពីខែមុន ប្រធានអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ក៏បាននិយាយផងដែរថាៈ ប្រសិនបើទីក្រុងព្យុងយ៉ាង ត្រូវធ្វើសង្រ្គាមលើកូរ៉េខាងត្បូង នាពេលអនាគតនោះ មានភស្តុតាងដែលបង្ហាញថា “វាអាចធ្វើតាមគំរូស្រដៀងគ្នាទៅនឹងការលុកលុយ របស់ក្រុមហាម៉ាស”។
លោក Ryu Sung-yeop អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាយោធាសតវត្សរ៍ទី២១ បានកត់សម្គាល់ថា នេះគឺជាអ្វីដែលកូរ៉េខាងជើងពូកែតាំងពីដើម។ ប្រសិនបើខ្លួនចង់ចូលរួមក្នុងសង្គ្រាមកូនកាត់មែននោះ ទីក្រុងសេអ៊ូលនឹងរងទុក្ខជាក់ជាមិនខាន។
ទោះក្រុមហាម៉ាស អាចបាញ់រ៉ុកកែតចំនួន៥០០០គ្រាប់ ស្រោចលើប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃទី៧ខែតុលា ក៏ពិតមែន ។
ប៉ុន្តែកាំភ្លើងធំរបស់ទីក្រុងព្យុងយ៉ាង អាចបាញ់បានប្រហែល ១៦០០០គ្រាប់ឯណោះ ក្នុងមួយម៉ោង។
ដើម្បីទប់ទល់នឹងការគំរាមកំហែង ទីក្រុងសេអ៊ូល កំពុងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល ដែលស្រដៀងទៅនឹង Iron Dome របស់អ៊ីស្រាអែល។
ហើយដូចអ្វីដែលក្រុមហាម៉ាស បានធ្វើនៅហ្គាហ្សា, កូរ៉េខាងជើង ក៏ត្រូវបានគេគិតថា បានសាងសង់បណ្តាញផ្លូវរូងក្រោមដី ។
ដែលខ្លះដំណើរការនៅក្រោមតំបន់គ្មានយោធា (DMZ) ដែលអាចស្តុកអាវុធ និងប្រើប្រាស់ ក្នុងការលុកលុយដ៏មានសក្តានុពលផងដែរ៕