តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានច្រានចោលសំណុំរឿងជាច្រើន ដែលអ៊ុយក្រែន ប្ដឹងរុស្ស៊ីពីបទ«ផ្តល់មូលនិធិដល់ក្រុមឧទ្ទាមបំបែកខ្លួន នៅភាគខាងកើតអ៊ុយក្រែន កាលពីមួយទសវត្សរ៍មុន»។
ទីក្រុង Kyiv បានចោទប្រកាន់ទីក្រុងមូស្គូថាជា “រដ្ឋភេរវករ” ជាក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន គឺជាឧបាយកលនៃការលុកលុយយ៉ាងពេញលេញក្នុងឆ្នាំ 2022 ។
អ៊ុយក្រែន ក៏ចង់ឱ្យរុស្ស៊ីផ្តល់សំណងដល់ជនស៊ីវិលទាំងអស់ ដែលជាប់ក្នុងជម្លោះ ក៏ដូចជាជនរងគ្រោះពីជើងហោះហើរ MH17 របស់ម៉ាឡេស៊ី ដែលត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2014 ផងដែរ។
យ៉ាងណាមិញ តុលាការ ICJ បានច្រានចោលការអង្វរ របស់អ៊ុយក្រែនភាគច្រើន ដោយសម្រេចត្រឹមតែថា រុស្សី “មិនបានចាត់វិធានការស៊ើបអង្កេតការពិត… ទាក់ទងនឹងបុគ្គលដែលបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស។
តុលាការបានបន្ថែមថា មានតែការផ្ទេរសាច់ប្រាក់ប៉ុណ្ណោះដែលអាចចាត់ទុកថាជាការគាំទ្រសម្រាប់ក្រុម “ភេរវករ” ដែលត្រូវបានចោទប្រកាន់ក្រោមលក្ខខណ្ឌនៃអនុសញ្ញាអន្តរជាតិស្តីពីការផ្តល់ហិរញ្ញប្បទានភេរវកម្ម។
តុលាការបានសម្រេចកាលពីថ្ងៃពុធថា «នេះមិនរាប់បញ្ចូលមធ្យោបាយដែលប្រើដើម្បីប្រព្រឹត្តអំពើភេរវកម្ម រួមទាំងអាវុធ ឬជំរំហ្វឹកហាត់»។
ក្រុមប្រឹក្សាចៅក្រមចំនួន16 រូបបានបញ្ជាឱ្យរុស្ស៊ីធ្វើការស៊ើបអង្កេត លើការចោទប្រកាន់ដែលអាចជឿទុកចិត្តបានអំពីការផ្តល់ហិរញ្ញប្បទាន “អំពើភេរវកម្ម”៕