នៅថ្ងៃទី ២៤ខែសីហា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់មីស៊ីលការពារដែនអាកាសថ្មី ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរបស់ពួកគេ។
របាយការណ៍នេះបានកើតឡើងមុនជំនួបកំពូលកាលពីថ្ងៃច័ន្ទរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។
ប្រភពពីសារព័ត៌មាន Reuters។
កាលពីដើមខែនេះ លោក គីម បានថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងថា ជាចេតនារបស់ពួកគេដើម្បីរក្សាអរិភាព និងការប្រឈមមុខដាក់គ្នាចំពោះប្រទេសរបស់លោក ដោយបានសន្យាថានឹងពន្លឿនការបង្កើតនុយក្លេអ៊ែរ។
ប្រព័ន្ធអាវុធប្រឆាំងអាកាសថ្មីបានបង្ហាញពីការឆ្លើយតបយ៉ាងរហ័សចំពោះគោលដៅពីលើអាកាស ដូចជាដ្រូនវាយប្រហារនិងកាំជ្រួច៕