បំពាក់ឋានន្ដរស័ក្ដិឧត្តមសេនីយ៍ទោ ជូនលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម!

(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបំពាក់ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ទោ ជូនលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។

ពិធីនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមព្រះរាជក្រឹត្យ នស/រកត/០១២៤/០៥៣ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលត្រូវបានធ្វើពិធីបំពាក់នាឱកាសនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *