យោធាអាមេរិក បានបើកការវាយប្រហារតាមអាកាស ដើម្នីសងសឹកនឹងកងកម្លាំងអ៊ីរ៉ង់ និងក្រុមជីវពលដែលគាំទ្រដោយទីក្រុង Tehran ទាំងនៅអ៊ីរ៉ាក់ និងស៊ីរីកាលពីថ្ងៃសុក្រ ។
បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ នៅឯមូលដ្ឋានដាច់ស្រយាលមួយ ក្នុងប្រទេសហ្ស៊កដានី។
ការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយត្រូវបានបញ្ជា ឱ្យឆ្លើយតបទៅនឹងការស្លាប់របស់ទាហានអាមេរិក កាលពីថ្ងៃអាទិត្យមុន
នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលទីក្រុងវ៉ាស៊ីនតោន ចោទលើកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លើយតបរបស់យើងបានចាប់ផ្តើម ហើយនឹងបន្តលើទីកន្លែងដែលយើងជ្រើសរើស៕