(ក្រចេះ)៖ រមណីយដ្ឋានមានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មានរោងអង្គុយលើទឹក មានឆ្នេរខ្សាច់ អាចមុជទឹកលេងកម្សាន្ត ជាលក្ខណៈគ្រួសារ រួមគ្នាគាំទ្រវិស័យទេសចរណ៍ ដែលល្អប្រសើរ ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ មានចម្ងាយពីខេត្តក្រចេះ ប្រមាណ៣៦គ.ម។
ក្រុមការងារ នៃមន្ទីរទេសចរណ៍ខេត្ត ចុះផ្សព្វផ្សាយ អំពីការរៀបចំគ្រប់គ្រង សន្តិសុខសុវត្ថិភាព ចរន្តភ្ញៀវទេសចរ និងពង្រឹងគុណភាពផលិតផល-សេវាកម្ម របស់ខ្លួនដើម្បីត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកម្មវិធីបុណ្យផ្សេងៗ៕