Update៖ ទួរគី ចាប់ខ្លួន​មនុស្ស២៥​នាក់ ករណីបាញ់ប្រហារក្នុង​ព្រះវិហារ បណ្ដាលឱ្យស្លាប់ម្នាក់!

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរទួរគី បានចាប់ខ្លួនជនសង្ស័យចំនួន 25 នាក់ជាផ្លូវការ ។
ពាក់ព័ន្ធនឹងការបាញ់សម្លាប់បុរសម្នាក់ក្នុងអំឡុងពេលបម្រើសេវា នៅព្រះវិហារមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីចុងសប្តាហ៍មុននេះ។

លោក Tunc បានឲ្យដឹងតាមបណ្តាញសង្គម X ថា ក្នុងចំណោមជនសង្ស័យ ២៥នាក់នោះ ។
គឺមានខ្មាន់កាំភ្លើង ២នាក់ ដែលត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធជាមួយក្រុម ISIS។
ជនសង្ស័យទាំង ២៥នាក់ត្រូវបានចោទប្រកាន់ ពីបទសមគំនិតជាមួយ អង្គការខុសច្បាប់ រួមទាំងបទមនុស្សឃាតដោយចេតនា ខណៈដែលជនសង្ស័យ៩នាក់ទៀត ត្រូវបានដោះលែង និងរង់ចាំការកាត់ក្តី។
រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា ជនសង្ស័យសំខាន់ ២នាក់គឺជាជនជាតិបរទេស ម្នាក់មកពីប្រទេសតាហ្ស៉ីគីស្ថាន និងម្នាក់ទៀតជាជនជាតិរុស្ស៉ី។

គួរបញ្ជាក់ថា ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ កាលពីថ្ងៃអាទិត្យនៅឯវិហារកាតូលិកអ៉ីតាលី Santa Maria ក្នុងសង្កាត់ Sariyer នៃទីក្រុងអ៉ីស្តង់ប៊ុល ។
ដោយនិយាយថា វាគឺជាការឆ្លើយតបទៅនឹង ការអំពាវនាវនៃមេដឹកនាំរបស់ខ្លួន ដើម្បីកំណត់គោលដៅទៅលើជនជាតិជ្វីហ្វ និងគ្រិស្តបរិស័ទ៕

Leave a Reply

Your email address will not be published. Required fields are marked *