ស្ដ្រីឈ្មោះ ភេន ចន្នី អាយុ៣៦ឆ្នាំ ដែលមានអាការៈហត់ញ័រដេីមទ្រូង ឥឡូវបានចេញពីមន្ទីរពេទ្យហើយ!

(ភ្នំពេញ)៖ ដោយទឹកចិត្តមេត្តាសន្តោសពីសំណាក់សម្តចមហាបវរធិបតី និង លោកជំទាវបណ្ឌិត លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) ។
បញ្ជូនប្អូនស្រីមកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ក្រោយពីទទួលបានការពិនិត្យ ក្រុមគ្រូពេទ្យឯកទេសបេះដូង រកឃេីញថាបងស្រីមានបញ្ហាហេីមសួត និងបេះដូងដេីរខុសចង្វាក់ធ្ងន់ធ្ងរ (Acute pulmonary edema and Atrial Fibrillation)។
បន្ទាប់ពីទទួលបានការព្យាបាល បច្ចុប្បន្ន ប្អូនស្រីបានធូរស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

Leave a Reply

Your email address will not be published. Required fields are marked *