Update៖ អ៊ុយក្រែនជំរុញឱ្យសហភាពអឺរ៉ុប ពន្លឿនក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មកឱ្យខ្លួន!

អ៊ុយក្រែន កាលពីថ្ងៃទី០៧ ខែកុម្ភៈបានជំរុញឱ្យ សហភាពអឺរ៉ុបចាត់វិធានការជាបន្ទាន់។
ដើម្បីផ្ដល់គ្រាប់កាំភ្លើងធំមកស្តុកទុកនៅទីក្រុងKyiv សម្រាប់បញ្ជូនទៅទ័ពជួរមុខរបស់ខ្លួន ក្នុងបំណងទប់ទល់និង ការឈ្លានពានរបស់រុស្ស៊ី។

ការធានាបាននូវគ្រាប់កាំភ្លើងធំ គឺជាអាទិភាពមួយសម្រាប់ ទីក្រុងគៀវ ដែលកំពុងតែអស់ពីស្តុកអាវុធ។ ខណៈដែលរុស្ស៊ី ដាក់ពង្រាយកម្លាំង និងធនធានរបស់ខ្លួន ក្នុងការប៉ុនប៉ង ដើម្បីសម្រេចបាននូវទឹកដី។

រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba បានប្រាប់អ្នកការទូតកំពូលអឺរ៉ុប លោក Josep Borrell ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងគៀវថា លោករំពឹងថា សហភាពអឺរ៉ុប (EU) នឹងបន្ធូរបន្ថយការរឹតបន្តឹងបទប្បញ្ញត្តិ និងចុះហត្ថលេខាលើ «កិច្ចសន្យារយៈពេលវែង» ជាមួយក្រុមហ៊ុនការពារជាតិអ៊ុយក្រែន ដើម្បីជំរុញការផលិតមីស៊ីល។

លោក Kuleba បានប្រាប់ លោក Borrell ដូច្នេះថា «ប្រសិនបើអ្នកសួរទាហានជួរមុខ អំពីអ្វីដែលពួកគេត្រូវការបំផុតនៅពេលនេះ ចម្លើយនឹងជាគ្រាប់កាំភ្លើងធំ»។
លោកបានបន្ថែមថា«និយាយដោយស្មោះត្រង់ ពីព្រោះទំហំនៃសង្រ្គាម និងការប្រើប្រាស់កាំភ្លើងធំរបស់រុស្ស៊ីឈានដល់កម្រិតមួយ ដែលឧស្សាហកម្មការពារជាតិអឺរ៉ុប មិនទាន់បានឈានដល់នៅឡើយទេ»។

លោក Kuleba ក៏បាននិយាយផងដែរថា អ៊ុយក្រែនបានរកឃើញការខ្វែងគំនិតផ្ទៃក្នុង នៅក្នុងសភាសហរដ្ឋអាមេរិក អំពីអនាគតនៃជំនួយរបស់សហរដ្ឋអាមេរិក ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានបដិសេធមិនផ្តល់ការគាំទ្រថ្មី ដល់ប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។

គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប កាលពីសប្តាហ៍មុនបានយល់ព្រមលើកញ្ចប់ជំនួយចំនួន ៥០ ពាន់លានអឺរ៉ូ (ឬស្មើនឹង ៥៤ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ប៉ុន្តែការគាំទ្ររបស់វ៉ាស៊ីនតោននៅតែស្ថិតក្នុងភាពស្រពិចស្រពិល ចំពេលមានការតស៊ូរបស់គណបក្សសាធារណរដ្ឋ។

លោក Kuleba បាននិយាយថា «កាលពីយប់មិញ ខ្ញុំបានទទួលរបាយការណ៍ចុងក្រោយ ពីទីក្រុងវ៉ាស៊ីនតោនអំពីសេណារីយ៉ូដែលអាចកើតមាន ។
ហើយសេណារីយ៉ូមួយចំនួនបានរំឮកពីរឿងដ៏គួរឱ្យរន្ធត់ ដែលវាជាការភ័ន្តច្រឡំដ៏ធំធេង»៕

Leave a Reply

Your email address will not be published. Required fields are marked *