នាវាទេសចរណ៍ចំនួន២គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកនេះ!

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍ចំនួន២គ្រឿង បានចូលចតកំពង់ផែក្រុងព្រះសីហនុ ។
ដែលនាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ ជាង3.000នាក់ មកទស្សនាប្រទេសកម្ពុជាមួយថ្ងៃ។
នាវាទីមួយមានភ្ញៀវទេសចរណ៍ចំនួន 1183 នាក់/ស្រី 596 នាក់, មាន 34 សញ្ជាតិនិងមាននាវិកលើនាវាចំនួន 764 នាក់/ស្រី 144 នាក់។
នាវាទីពីរ មានភ្ញៀវទេសចរណ៍ចំនួន 1976 នាក់/ស្រី 1029 នាក់, មាន 20 សញ្ជាតិនិងនាវិកលើនាវាចំនួន 625 នាក់/ស្រី 131 នាក់, មាន 28 សញ្ជាតិ នាវាទាំងពីរគ្រឿងនឹងចាកចេញពីកំពង់ផែប្រទេសកម្ពុជាវិញនៅព្រលប់ថ្ងៃដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *