(ភ្នំពេញ)៖ របាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិបានបង្ហាញឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល២ថ្ងៃ ។
ចាប់ពីថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន ទី៩-១០ខែកុម្ភៈ ឆ្នាំ២០២៤ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៣០នាក់។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃសែនចិន គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១១លើក មនុស្សស្លាប់ចំនួន៦នាក់ និងរបួសធ្ងន់១១នាក់។
ចំណែកថ្ងៃទី១០ ខែកុម្ភៈថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍បាន កើតឡើងចំនួន១០លើក មនុស្សស្លាប់ចំនួន៨នាក់ និងរបួសធ្ងន់៤នាក់។ក្នុងនោះរបួសស្រាល២នាក់៕