Update៖ ករណីបាក់ដីនៅប្រទេសហ្វីលីពីន​ ចំនួនអ្នកស្លាប់បានកើនដល់ ៥៤នាក់!

អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីដែលបានវាយប្រហារភូមិជីករ៉ែមាសមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥៤នាក់ និង ៦៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

បន្ទាប់ពី​ការ​រអិល​បាក់​ដី​ដ៏​ខ្លាំង បាន​វាយប្រហារ​នៅ​ជិត​អណ្តូងរ៉ែ​មាស​មួយ​នៅ​ខាងក្រៅ​ទីក្រុង Maco ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ក្រុម​អ្នក​ជួយសង្គ្រោះ នៅតែ​បន្ត​ប្រតិបត្តិការ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត ខណដែល​អាជ្ញាធរ បញ្ជាក់ កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស ៣៧ នាក់​បាត់​បង់ជីវិត​ហើយ​។​

យ៉ាងណាមិញ សាកសព​បន្តបន្ទាប់​ត្រូវបាន​រកឃើញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ប៉ុន្តែ​នៅមាន​មនុស្ស​ចំនួន ៦៣ នាក់ ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​។​

អាជ្ញាធរ​ក្នុង​តំបន់ ជឿថា​មិនមាន​សង្ឃឹម​ឡើយ​ដែលថា​ចំនួន​អ្នក​នៅ​រស់រានមានជីវិត​ច្រើនជាង​អ្នកស្លាប់ ប៉ុន្តែ​អ្នក​ជួយសង្គ្រោះ ជាង ៣០០ នាក់ កំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​៕

Leave a Reply

Your email address will not be published. Required fields are marked *