ទូរទស្សន៍លីបង់ Al Mayadeen បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាស្ទ្រីប ក្បែរព្រំដែនប្រទេសអេហ្ស៊ីប ។
បានកើនឡើងដល់១០០ នាក់ហើយ និងជាង២៣០ នាក់រងរបួស ដោយជនរងគ្រោះ ភាគច្រើនជាស្ត្រី និងកុមារ។
យោងតាមប្រភព បានរាយការណ៍ថា យន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែល កំពុងធ្វើការវាយប្រហារតាមគោលដៅទៅលើវិហារ អ៊ីស្លាម Al-Huda និង Al-Rahma ជាកន្លែងដែលជនភៀសខ្លួនជាច្រើនស្ថិតនៅ។
ទន្ទឹមនោះ អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានរាយការណ៍ពីការទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋាននៅក្នុងតំបន់ជុំវិញ និងទីស្នាក់ការរបស់អង្គការ ផងដែរ។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធមកពីក្រុមហាម៉ាសរ៉ាឌីកាល់ប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប។
បានបើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើទឹកដីអ៊ីស្រាអែលដោយបានសម្លាប់អ្នកស្រុកគីបប៊ូសជនជាតិអ៊ីស្រាអែលជាច្រើននាក់ដែលរស់នៅក្បែរព្រំដែនហ្គាហ្សា និងចាប់ពង្រត់ជនជាតិអ៊ីស្រាអែល ជាង 200 នាក់រួមទាំងស្ត្រីផងដែរ៕