នៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាល ហ្គាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន។
ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,១៧៦នាក់ និង៦៧,៧៨៤ នាក់ផ្សេងទៀតបានរងរបួស
ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ រហូតបច្ចុប្បន្ន។
របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន១១២ នាក់ត្រូវបានសម្លាប់ និង១៧៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
គួរបញ្ជាក់ថា អ៊ីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ដែលមនុស្សប្រហែល ១,២០០ នាក់ ត្រូវបានសម្លាប់នៅក្នុងអ៊ីស្រាអែល និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕