អគ្គីភ័យដ៏ធំមួយ បានផ្ទុះកក្រើកសួនកម្សាន្តស៊ុយអែត ក្នុងទីក្រុង Gothenburg កាលពីថ្ងៃចន្ទបណ្តាលឲ្យមនុស្សម្នាក់បាត់ខ្លួន និង 16 នាក់ផ្សេងទៀតរងរបួស។
យោងតាម Lisa Rang អ្នកនាំពាក្យនៃមន្ទីរពេទ្យសាកលវិទ្យាល័យ Sahlgrenska ដែលបាននិយាយទៅកាន់កាសែត GP ថា បុគ្គលដែលរងរបួសត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។
ដោយទាំងអស់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពល្អប្រសើរ។
ក្នុងសេចក្តីថ្លែងការណ៍របស់អាជ្ញាធរឧទ្យានបាននិយាយថា ភ្លើងបានផ្តើមចេញពីស្លាយទឹកមួយនៅខាងក្រៅសំណង់ ហើយបន្ទាប់មកបានរាលដាលដល់អគារទាំងមូល។
គួរជម្រាបថា សួនកម្សាន្ត Liseberg ជាកន្លែងដែលទាក់ទាញបំផុត ដែលលាតសន្ធឹងលើផ្ទៃដីជិត 1.5 ហិកតា និងមានសមត្ថភាពសម្រាប់ភ្ញៀវ 1750 នាក់ ត្រូវបានកំណត់ឱ្យក្លាយជាសួនទឹកដ៏ធំបំផុតមួយនៅអឺរ៉ុបខាងជើង។
ខណៈដែលដែលទាក់ទាញអ្នកទស្សនាជាង3 លាននាក់ក្នុងមួយឆ្នាំ ។
គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសស៊ុយអែត ចាប់តាំងពីវាបើកជាសាធារណៈនៅឆ្នាំ 1923 ៕