អគ្គីភ័យឆេះកសិដ្ឋានចឹញ្ចឹមមាន់នៅស្រុកបាណន់ បំផ្លាញទ្រព្យសម្បត្តិ ប្រមាណ២០ម៉ឺនដុល្លារ!

(បាត់ដំបង)៖ អគ្គីភ័យនេះបានកើតឡើង វេលាម៉ោង០៤ ទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ករណីអគ្គីភ័យនេះ បានឆេះរោងកសិដ្ឋានចិញ្ចឹមមាន់ របស់ឈ្មោះឌិប ផាឌីន ភេទប្រុសអាយុ ៤២ឆ្នាំ។

របាយការណ៍បានបន្តថា ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យ សម្ភារៈខូចខាត
-ឆេះរថយន្តចំនួន០២គ្រឿង
-ម៉ូតូចំនួន០៣គ្រឿង
-រោងមាន់ធ្វើអំពីឈើប្រក់សង្ក័សី ចំនួន០២ខ្នង ០៨គុណ៦០ម៉ែត្រ
-រោងឡានចំនួន០១ខ្នង១៥ម៉ែត្រគុណ១២ម៉ែត្រ។
-មាន់ពីរោង១២.០០០ក្បាល និងសម្ភារៈប្រេីប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិក។ មូលហេតុ បណ្ដាលមកពីឆេះប្រពន័្ធហ្គាសកំដៅមាន់។
ករណីនេះបានប្រើប្រាស់ឡានទឹកចំនួន៤គ្រឿងទើបគ្រប់គ្រងបាន១០០%៕

Leave a Reply

Your email address will not be published. Required fields are marked *