(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា ។
គឺការពង្រឹងអភិបាលកិច្ច ឱ្យមានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ ដែលយើងត្រូវបន្តអនុវត្តតាមទិសស្លោក អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន។
ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ស្នូលធំបំផុតរបស់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺអភិបាលកិច្ច ពោលគឺយើងត្រូវរៀបចំផ្ទះយើងឱ្យបានស្អាតសិនចាំទៅត្រួតពិនិត្យផ្ទះគេ រៀបចំផ្ទះយើងឱ្យបានស្អាត ទើបយើងអាចបម្រើប្រជាពលរដ្ឋមានប្រសិទ្ធភាពបាន៕