(ភ្នំពេញ)៖ សារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ។
ធ្វើការត្រួតពិនិត្យជាបន្ទាន់ លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត ។
សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច នារាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ១៤ កុម្ភៈ ២០២៤នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ។
ប៉ុន្មានបីសប្តាហ៍មុន ខ្ញុំបានចេញបទបញ្ជាឲ្យផ្អាករាល់ការ ចេញអាជ្ញាប័ណ្ណ និងការផ្ដល់សិទ្ធិក្នុងការបើកទីតាំង ល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន ។
សម្ដេចមានប្រសាសន៍ទៀតថា៖ ខ្ញុំបានឲ្យគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ។
ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការ ពិនិត្យលើល្បែងផ្សងសំណាងនានានៅក្នុងទូទាំងប្រទេស ។
សម្តេចធិបតី បន្តថា៖ ខ្ញុំសូមឲ្យឯកឧត្តមលោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ចាត់វិធានការអាជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋាននីដែនសមត្ថកិច្ច ខេត្តរបស់ខ្លួន។
សម្ដេចធិបតីបន្តថា ក្នុងករណីនៅមានបើកបន្តថ្មីថែមទៀត សូមចាត់វិធានការពិតជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ។
ដើម្បីចាត់វិធានការដែលអាចឈាន ទៅដល់ការដកអាជ្ញាប័ណ្ណ នៅក្នុង ខេត្តឬក្នុងទូទាំងប្រទេសតែម្ដង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ពេលវេលានេះ នឹងបន្តទៅមុខ គឺជាពេលវេលា ដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង ពីសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្ម តាមមូលដ្ឋាន បង្កើតរោងចក្រ សហគ្រាស នៅតាមមូលដ្ឋានដើម្បីជួយ ការងារនិងបង្កើនចំណូល ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ ក្នុងការពង្រាយទីតាំង ល្បែងនោះទេ។
ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ សូមឯកឧត្តម លោកជំទាវអនុវត្តឱ្យបាន មឺងម៉ាត់និងម៉ត់ចត់ ហ្នឹងត្រឹមត្រូវតាមបទបញ្ជារបស់ខ្ញុំ៕