(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនាន់ឪពុកម្តាយរបស់យើង ពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ការទទួលបានជ័យលាភីបញ្ចប់ការសិក្សានៅពេលនេះ ។
គឺជាមោទនភាពសម្រាប់ខ្លួនឯងផង ហើយជាពិសេសអ្នកដែលសប្បាយចិត្តជាងគេ គឺឪពុកម្តាយយើងតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ភាពជោគជ័យដែលនិស្សិតយើងសម្រេចបាននាពេលនេះ គឺមិនអាចចាប់ផ្ដាច់បានឡើយពីការចូលរួមរបស់ សាស្ត្រាចារ្យ ឪពុកម្តាយ និងប្រទេសជាតិដែលមានសុខសន្តិភាពផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា៕