(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង។
ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញ ម៉ូតូម៉ាកHONDA ផ្លាកលេខ សណ្ដោងរ៉ឺម៉ក បើកពីកើតទៅទិសលិច។
លុះមកដល់កន្លែងខាងលើ បានបុកម៉ូតូជាមួយម៉ូតូម៉ាកHONDA SCOOPY 110CC ផ្លាកលេខ អ្នកបើកបរឈ្មោះឆេង ថេង ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យស្លាប់ភ្លាម។
ចំណែកខាងម៉ូតូសណ្តោងរ៉ឺម៉កក្រោយពីមានគ្រោះថ្នាក់បានរត់គេចខ្លួនបាត់។
បន្ទាប់ពីនោះមន្ត្រីជំនាញបានចុះវាស់វែង ហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ចំពោះមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចបានយកទៅទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីបន្តនីតិវិធី៕